២១ ថ្ងៃអនុវត្តជាក់ស្តែងសម្រាប់អ្នកចាប់ផ្ដើមដំបូង — សន្សំពេលវេលា ៤ ម៉ោងក្នុងមួយថ្ងៃ
«មនុស្សជាច្រើនខ្លាចថា AI នឹងដណ្ដើមការងារ។ ខ្ញុំប្រគល់ការងារឱ្យ AI ធ្វើ។»
Word, Excel, PowerPoint, អ៊ីមែល, ការប្រជុំ — ការងារដែលស៊ីពេលជាងគេ ប្រគល់ឱ្យជំនួយការទាំងអស់។
ម៉ោង ៩ យប់ នៅតែអង្គុយក្នុងការិយាល័យ។
របាយការណ៍នៅមិនទាន់ចប់ ប្រអប់សារនៅសល់ ១២ សារមិនទាន់ឆ្លើយ។
រវល់ពេញមួយថ្ងៃ។
ដល់ល្ងាចក្រឡេកមើលវិញ៖ ការងារសំខាន់ជាងគេនៅមិនទាន់ប៉ះផង។
អ្នកដឹងថា AI កំពុងផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាង។
បើកវាឡើង សួរពីរបីសំណួរ ឃើញវាឆ្លើយរួមៗ ក៏បិទចោល ធ្វើតាមរបៀបចាស់បន្ត។
មិត្តរួមការងារចេញពីការិយាល័យម៉ោង ៥។
អ្នកមិនយល់ថាគាត់ធ្វើយ៉ាងម៉េចទេ។
បើត្រូវ — សៀវភៅនេះសរសេរសម្រាប់អ្នក។
មនុស្សភាគច្រើនប្រើ AI ដូចប្រើម៉ាស៊ីនស្វែងរក៖ សួរធម្មតា ទទួលចម្លើយធម្មតា រួចសន្និដ្ឋានថា «AI ក៏ធម្មតាដែរ»។ AI ដដែលនោះ អ្នកដែលចេះប្រគល់ការងារឱ្យវា បានលទ្ធផលបែបនេះ៖
មិនមែនរៀនដើម្បីដឹងអំពី AI ទេ។ គឺរៀនវិធីប្រគល់ការងារឱ្យ AI។
សាមញ្ញ៖ បង្រៀនអ្នកប្រែ AI ឱ្យទៅជាជំនួយការផ្ទាល់ខ្លួន សម្រាប់ការងារដែលអ្នកកំពុងធ្វើ។
មិនបង្រៀនរកលុយអនឡាញ។ មិនបង្រៀនសរសេរកូដ។ មានតែមួយ៖ ២១ ថ្ងៃ ថ្ងៃនីមួយៗ ៣០–៤៥ នាទី ធ្វើលើការងារពិតរបស់អ្នក។
វាស់មើលពេលវេលាហូរទៅណា → ប្រគល់ការងារដែលប្រគល់បាន → ខ្ចប់ការងារដដែលៗ → ទុកឱ្យវាដំណើរការដោយខ្លួនឯង។ រូបមន្តនេះប្រើបានគ្រប់វិជ្ជាជីវៈ៖ គណនេយ្យ ធនធានមនុស្ស លក់ គ្រូបង្រៀន រដ្ឋបាល។
គំនិតមួយត្រូវកែ
បើកដោយរឿងពិត បិទដោយឃ្លាមួយដែលអ្នកនឹងចាំ
បច្ចេកទេសមួយត្រូវរៀន
ពាក្យបញ្ជាគំរូ ចម្លងយកទៅប្រើបានភ្លាម
កិច្ចការមួយធ្វើភ្លាម
៣០–៤៥ នាទី លើការងារពិតរបស់អ្នកថ្ងៃនេះ
ប្រអប់វាស់ខ្លួនឯង
«ថ្ងៃនេះសន្សំបាន ___ នាទី»
២១ ថ្ងៃ + ២ ជំពូកបន្ថែម។ ថ្ងៃនីមួយៗ៖ គំនិត ១ · បច្ចេកទេស ១ · កិច្ចការ ១ · ប្រអប់វាស់ ១។
សៀវភៅបង្រៀនរបៀបគិត។ វីដេអូ QR បង្រៀនជំហានប្រតិបត្តិ។ គ្មានថ្ងៃណាដែលអ្នកលោតទៅចុចប៊ូតុងដោយមិនទាន់យល់មូលហេតុទេ។
សារដែលអតិថិជនផ្ញើមកក្រោយពេលទទួលបានសៀវភៅ។
«ថ្ងៃទី១ តម្រូវឲ្យអង្គុយសរសេរលើក្រដាសធ្វើឲ្យបងរាងអស់អារម្មណ៍បន្តិច ប៉ុន្តែដល់ថ្ងៃទី២១ ពេលវាស់វែងឡើងវិញ គឺក្នុងមួយថ្ងៃបងអាចចំណេញពេលបាន ៧០នាទី។ គ្រាន់តែរឿង ១៤ម៉ោង របស់អ្នកនិពន្ធនិយាយរាងច្រើនដងបន្តិច ហាហា។»
«បញ្ជា (Prompt) អ្នកយាមទ្វារនៅថ្ងៃទី៥ ពិតជាល្អមែន ឥឡូវ AI សួរខ្ញុំវិញប៉ុន្មានសំនួរទើបវាធ្វើ លទ្ធផលចេញមកខុសគ្នាដាច់។ ស្តាយត្រង់ថាវាសរសេរភាសាខ្មែរកន្លែងខ្លះនៅរឹងៗនៅឡើយ ខ្ញុំត្រូវកែសម្រួលឡើងវិញ។»
«បងខ្លាច AI ណាស់ តែអានទៅនៅតែយល់ ឥឡូវប្រជុំចប់គឺមានតារាងភ្លាមថាអ្នកណាធ្វើអ្វី ថ្ងៃណាផុតកំណត់។ គ្រាន់តែរូបថតអេក្រង់ក្នុងសៀវភៅអក្សររាងតូចបន្តិច បងត្រូវពាក់វ៉ែនតាទើបមើលឃើញ។»
«ខ្ញុំជឿជាក់លើសៀវភៅនេះ ព្រោះអ្នកនិពន្ធមិនសន្យាជំនួសលទ្ធផលរបស់អ្នកអានទេ បញ្ជារៀបចំគម្រោងមេរៀនជួយខ្ញុំរៀបចំបាន ២ម៉ោង សម្រាប់សប្តាហ៍នេះ។ ឧទាហរណ៍រាងផ្ដោតលើការងារការិយាល័យបន្តិច គ្រូបង្រៀនត្រូវ "បកប្រែ" មកជាការងារខ្លួនឯង។»
បុគ្គលិក អ្នកជំនាញ អ្នកគ្រប់គ្រង អាយុ ២៥–៤៥
ចង់ត្រឡប់ទៅផ្ទះមុនម៉ោង មិនចង់ចាប់អាជីវកម្មអ្វីទេ។
អ្នកមិនទាន់ចេះអ្វីអំពី AI
ធ្លាប់សាកពីរបីដង រួចបោះបង់។ សៀវភៅចាប់ផ្ដើមពីលេខសូន្យ។
អ្នកខ្លាចខ្លួនឯងមិនពូកែបច្ចេកវិទ្យា
ចេះប្រើ Telegram និង Facebook គឺគ្រប់គ្រាន់។ គ្មានកូដមួយបន្ទាត់ទេ។
អ្នកធ្វើការច្រើនជាមួយ Word, Excel, ស្លាយ, អ៊ីមែល, ការប្រជុំ
ប្រាំយ៉ាងដែលស៊ីពេលជាងគេ មានថ្ងៃរៀងខ្លួន។
អ្នកខ្លាចត្រូវ AI ជំនួស
សៀវភៅប្រែការភ័យខ្លាចជាអត្ថប្រយោជន៍៖ អ្នកមិនត្រូវគេជំនួសទេ អ្នកជាមនុស្សដែលចេះប្រគល់ការងារ។
ចេះប្រើ Telegram និងអ៊ីមែលគឺគ្រប់គ្រាន់។ គ្មានកូដមួយបន្ទាត់ក្នុងសៀវភៅ។ ថ្ងៃនីមួយៗមានពាក្យបញ្ជាចម្លងបានភ្លាម។
៣០–៤៥ នាទីក្នុងមួយថ្ងៃ ធ្វើលើការងារដែលអ្នកត្រូវធ្វើស្រាប់។ មិនមែនកិច្ចការបន្ថែមទេ — គឺការងាររបស់អ្នកឯង ធ្វើលឿនជាងមុន។
៤ ម៉ោងជាតួលេខរបស់អ្នកនិពន្ធ មិនមែនការសន្យាសម្រាប់អ្នកទេ។ ថ្ងៃទី ១ អ្នកវាស់ ថ្ងៃទី ២១ អ្នកវាស់ម្ដងទៀត។ តួលេខដែលអ្នកទទួលបានគឺជារបស់អ្នក។
សៀវភៅបង្រៀនរបៀបគិត និងរបៀបប្រគល់ការងារ — រឿងដែលមិនប្ដូរ ទោះប្រើឧបករណ៍ណាក៏ដោយ។
នោះហើយជាមូលហេតុគួរអាន។ AI មិនជំនួសអ្នកទេ — អ្នកដែលចេះប្រគល់ការងារឱ្យ AI ទើបជំនួសអ្នកដែលមិនចេះ។
សៀវភៅមានផ្នែកមួយសម្រាប់រឿងនេះ៖ ប្រើ AI ដោយបើកចំហ ហើយធ្វើការបានល្អទ្វេដង ជំនួសឱ្យការលួចប្រើហើយខ្លាចគេដឹង។
យើងមិនសន្យាថាអ្នកនឹងសន្សំបាន ៤ ម៉ោងទេ។ យើងគ្រាន់តែឱ្យអ្នកនូវក្រដាសពីរទំព័រ។
អ្នកកត់ត្រាថ្ងៃធ្វើការមួយថ្ងៃរបស់អ្នក។ ការងារអ្វី ចំណាយពេលប៉ុន្មាន ធ្វើឡើងវិញប៉ុន្មានដង។
អ្នកកត់ត្រាដូចគ្នាបេះបិទ។ រួចបូកផលសល់រវាងលេខទាំងពីរ។
ទំព័រទាំងពីរនោះនៅក្នុងសៀវភៅ។ អ្នកបំពេញខ្លួនឯង។ អ្នកបូកខ្លួនឯង។ តួលេខដែលអ្នកទទួលបាន គឺជាតួលេខរបស់អ្នក — យើងមិនសន្យាជំនួសទេ។
ទិញទៅ អានឱ្យសព្វសៀវភៅ។ ស្កេន QR មើលវីដេអូ ទាញយកឯកសារទាំងអស់មកទុកតែម្ដង។ សាកធ្វើតាមក្នុង ៧ ថ្ងៃ។
ឃើញពិបាកពេក មិនសមនឹងអ្នក — ផ្ញើសារមកវិញ យើងបង្វិលប្រាក់ ដោយមិនសួរមូលហេតុ។
ជំនួយការ AI · ២១ ថ្ងៃអនុវត្តជាក់ស្តែង
បង់ប្រាក់ពេលទទួលទំនិញ ឬតាម ABA
ក្រុមការងារ Rich Books នឹងទូរស័ព្ទទៅអ្នកក្នុងរយៈពេល ២៤ ម៉ោង ដើម្បីបញ្ជាក់អាសយដ្ឋាន។
ធានាបង្វិលប្រាក់ ៧ ថ្ងៃ · ដឹកជញ្ជូន ២–៤ ថ្ងៃ
ក្នុងភ្នំពេញ ១–២ ថ្ងៃ។ ខេត្តផ្សេងៗ ២–៤ ថ្ងៃ។
ស្កេន QR ក្នុងសៀវភៅ។ ឯកសារ វីដេអូ និងបណ្ណាល័យពាក្យបញ្ជាទាំងអស់នៅទីនោះ។
បាន។ ថ្ងៃទី ២ គឺការជ្រើសរើស និងបង្កើតគណនីជំនួយការដំបូង។ សៀវភៅចាប់ផ្ដើមពីលេខសូន្យ។
មិនចាំបាច់។ គ្រប់កិច្ចការទាំង ២១ ថ្ងៃធ្វើបានដោយកំណែឥតគិតថ្លៃ។ តារាងប្រៀបធៀបមានក្នុងជំពូកបន្ថែម។
មិនមែនទេ។ សៀវភៅនេះបង្រៀនប្រើ AI លើការងារដែលអ្នកកំពុងធ្វើ ដើម្បីសន្សំពេលវេលា។ រកលុយអនឡាញជារឿងផ្សេង។
មាន។ ថ្ងៃទី ៩ សម្រាប់ឯកសារ Word ថ្ងៃទី ១១ សម្រាប់ Excel ថ្ងៃទី ១២ សម្រាប់ស្លាយបទបង្ហាញ។
បាន។ កិច្ចការទាំងអស់ធ្វើលើការងារពិតរបស់អ្នក។ ម្ចាស់ហាង គ្រូបង្រៀន អ្នកលក់ អ្នកឯករាជ្យ សុទ្ធតែប្រើបាន។